Khmer (Cambodian)
សូមស្វែងរកឱវាទនិងធនធាននានាទាក់ទងនឹងសុវត្ថិភាពតាមអនឡាញជាភាសាខ្មែរ។
ស្នងការ eSafety (eSafety)
ស្នងការ eSafety (eSafety) គឺជានិយតករឯករាជ្យរបស់ប្រទេសអូស្ត្រាលីសម្រាប់សុវត្ថិភាពតាមអនឡាញ។ យើងជាទីភ្នាក់ងារមួយរបស់រដ្ឋាភិបាលអូស្ត្រាលី។
eSafety ជួយរក្សាប្រជាជនអូស្ត្រាលីទាំងអស់ឱ្យមានសុវត្ថិភាពពីគ្រោះថ្នាក់តាមអនឡាញ និងធ្វើឲ្យប្រជាជនមានការយល់ដឹងពីវិធីនានាដើម្បីទទួលបានបទពិសោធន៍កាន់តែមានសុវត្ថិភាព និងមានភាពវិជ្ជមានកាន់តែច្រើនថែមទៀតតាមអនឡាញ។ យើងមានអំណាចផ្លូវច្បាប់ក្នុងការការពារប្រជាជនអូស្ត្រាលីនៅលើផ្លេតហ្វមភាគច្រើន និងវេទិកាតាមអនឡាញនានាដែលប្រជាជនជួបប្រទះការរំលោភបំពាន ឬគ្រោះថ្នាក់។
eSafety ក៏មានកម្មវិធីនិងធនធានទាក់ទងនឹងសុវត្ថិភាពតាមអនឡាញដោយឥតគិតថ្លៃផងដែរ។
eSafety អាចជួយលុបចេញនូវមាតិកាឬខ្លឹមសារតាមអនឡាញដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។ មាតិកាឬខ្លឹមសារដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរអាចរួមបញ្ចូល៖
- ការគំរាមសម្លុតតាមអ៊ីនធឺណិតទៅលើកុមារ
- ការរំលោភបំពានតាមអ៊ីនធឺណិតទៅលើមនុស្សពេញវ័យ
- រូបភាពឬវីដេអូដែលបង្ហាញរូបជិតស្និតផ្ទាល់ខ្លួនដែលបានចែករំលែកដោយគ្មានការយល់ព្រមពីសាមីខ្លួន
- មាតិកាឬខ្លឹមសារដែលខុសច្បាប់ និងមានការរិតត្បិត។
ដើម្បីស្វែងយល់ពីរបៀបធ្វើរបាយការណ៍ សូមចូលទៅកាន់៖ eSafety.gov.au/report
អ្នកក៏អាចហៅទូរសព្ទទៅសេវាបកប្រែសរសេរនិងផ្ទាល់មាត់តាមលេខ 131 450 ដើម្បីសុំឲ្យមានអ្នកបកប្រែផ្ទាល់មាត់ម្នាក់ជួយអ្នកក្នុងការធ្វើរបាយការណ៍ទៅកាន់ eSafety។
អ្នកអាចប្រើ Google Translate ដើម្បីអានផ្នែកជាភាសាអង់គ្លេសនៃទំព័រនេះ’។
On this page:
Resources for parents and carers
Podcasts
Downloads
Last updated: 29/05/2024